៧៤ឆ្នាំ ជាមួយកុមារនៅកម្ពុជា | 74 years with children in Cambodia | UNICEF Cambodia

៧៤ឆ្នាំ ជាមួយកុមារនៅកម្ពុជា | 74 years with children in Cambodia | UNICEF Cambodia

កន្លងមករយៈពេល ៧៤ ឆ្នាំមកនេះ យូនីសេហ្វបានធ្វើការងារយ៉ាងជិតស្និទ្ធជាមួយកុមារ ក្រុមគ្រួសារ សហគមន៍ និងដៃគូនានានៅក្នុងប្រទេសកម្ពុជា ដើម្បីធានាថា កុមារអាចទទួលបានការគាំពារឲ្យមានជីវិតរស់នៅប្រកបដោយសុវត្ថិភាព ទទួលបានការអប់រំ និងអាចអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបានពេញលេញ។ ទោះជាយ៉ាងនេះក្តី រហូតមកទល់ពេលនេះ កុមារជាច្រើននៅតែបន្តជួបប្រទះនូវឧបសគ្គ និងការលំបាកជាច្រើនក្នុងជីវិត ដែលពួកគេមិនគួររែកពន់តែម្នាក់ឯងនោះឡើយ។ យើងជឿជាក់ថា មានតែការរួបរួម និងសហការគ្នា ទើបយើងអាចផ្លាស់ប្តូរវាសនារបស់ពួកគេបាន។ ថ្ងៃនេះ យើងខ្ញុំសូមអញ្ជើញលោកអ្នកមកចូលរួមក្នុងបេសកកម្មបន្តទៅមុខទៀតរបស់យូនីសេហ្វនៅប្រទេសកម្ពុជា ដើម្បីកុមារគ្រប់រូប។ សូមក្លាយជាដៃគូរបស់យូនីសេហ្វ និងទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈអ៊ីមែល៖ phnompenh@unicef.org ។ និងសូមអរគុណដល់ Bophana Center ដែលបានរក្សាទុក និងផ្តល់ជូននូវកម្រងរូបភាព និងវីដេអូឯកសាររបស់យូនីសេហ្វ។ រីករាយទិវាកុមារអន្តរជាតិ! - For 74 years, UNICEF has worked alongside children, families, communities and partners in Cambodia to help every child survive, learn and thrive. But many children still face challenges that no child should face alone. Together, we can change that. Today, we invite you to be part of UNICEF’s next chapter in Cambodia. Become a supporter and advocate for children. Join us as a partner. Contact us at phnompenh@unicef.org We would also like to thank the Bophana Center for preserving and providing UNICEF's historical photo and video archives. Happy International Children’s Day!