▶
Positive Parenting vs Violent Discipline: what works best? | EP2 Kon Yerng Parenting Podcast
សប្តាហ៍ទី២៖ «តុពិភាក្សាអំពីការអប់រំកូនតាមបែបវិជ្ជមាន និងហិង្សា តើមួយណាមានប្រសិទ្ធិភាពជាង?» ពីវេទិកា «កូនយើង» នាំមកជូនដោយយូនីសេហ្វ
—
«ពីក្មេងខ្ញុំត្រូវរំពាត់ដែរ តែមិនឃើញមានអ្វីផង» 🤔 ចុះបើមានវិធីប្រសើរជាងនេះក្នុងការអប់រំ និងដាក់វិន័យ ដោយមិនបាច់ប្រើហិង្សា?
មនុស្សជាច្រើនធ្លាប់ឆ្លងកាត់ការប្រដៅយ៉ាងតឹងរឹងពីមុនមក ហើយបច្ចុប្បន្ន ក៏កំពុងតែស្វែងរកវិធីសាស្ត្រកណ្តាលមួយ ដែលមិនធូររលុងពេក ហើយក៏មិនតឹងតែងពេកក្នុងការចិញ្ចឹមប្រៀនប្រដៅកូនក្មួយ។ សប្តាហ៍ទី២នេះ យើងនឹងជជែកវែកញែក ពីការអប់រំកូនតាមបែបវិជ្ជមាន និងហិង្សា ថាតើមួយណាមានប្រសិទ្ធិភាពជាង និងស្វែងយល់ពីវិធីសាស្ត្រចិញ្ចឹមកូនបែបវិជ្ជមាន ដែលជួយឱ្យកូនៗស្គាល់ខុសត្រូវ ដោយមិនចាំបាច់ប្រើធម៌ក្តៅ។
ប្រធានបទសំខាន់ៗក្នុងវគ្គនេះ | Topics covered:
00:00 - វគ្គដកស្រង់ | Episode Highlight
00:55 - ណែនាំពីវាគ្មិន និងប្រធានបទ | Meet the Guests and Today's Topic
02:28 - បទពិសោធន៍ដំបូងរបស់ឪពុកម្តាយ | A Parent's First Experience
04:00 - ការរៀបចំផែនការដើម្បីការលូតលាស់របស់កុមារ | Planning for Children's Wellbeing and Development
06:00 - ការស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមក្នុងការចិញ្ចឹមកូន | Seeking Guidance on Parenting Challenges
08:56 - កង្វល់ទូទៅរបស់ឪពុកម្តាយ និងអ្នកថែទាំ | Common Concerns for Parents and Caregivers
10:03 - ទស្សនៈពុទ្ធសាសនាលើភាពខុសគ្នារបស់កុមារ | A Buddhist Perspective on Children's Individual Differences
11:06 - ការឆ្លើយតបតាមតម្រូវការផ្សេងគ្នារបស់កូន | Responding to Children's Different Needs
13:00 - ការតម្រង់ទិសកូនៗតាមបែបវិជ្ជមាន | Supporting Different Children Through Positive Guidance
17:58 - ការអប់រំកូនតាមរយៈការរស់នៅប្រចាំថ្ងៃ | Teaching Through Everyday Experiences
20:03 - តម្លៃនៃការចិញ្ចឹមកូនបែបវិជ្ជមាន | The Value of Positive Parenting
23:03 - វិធីគ្រប់គ្រងកំហឹងដោយមិនប្រើហិង្សា | Managing Anger Without Violence
26:04 - ការទប់ចិត្តមុនពេលស្តីបន្ទោស ឬឆ្លើយតបនឹងកូន | Pausing Before Reacting
28:52 - ការផ្តល់ពេលវេលាឱ្យកូន | Making Time for Children
31:50 - ការលុបបំបាត់វដ្តហិង្សា | Breaking Cycles of Violence
32:42 - ឥទ្ធិពលរយៈពេលវែងនៃការចិញ្ចឹមបីបាច់ | Long-Term Impact of Parenting
35:03 - ផលប្រយោជន៍នៃការចិញ្ចឹមកូនបែបវិជ្ជមាន | Benefits of Positive Parenting
38:01 - ផលប៉ះពាល់នៃហិង្សាលើទំនុកចិត្តរបស់កូន | How Violence Affects Children's Confidence
40:00 - ការផ្តល់ក្តីស្រឡាញ់ និងការគាំទ្រផ្លូវចិត្ត | Providing Love, Care, and Emotional Support
42:02 - ការជួយកូនឆ្លងកាត់វិបត្តិគ្រួសារ | Supporting Children Through Family Challenges
45:01 - ទំនាក់ទំនងក្នុងគ្រួសារ និងទំនុកចិត្តរបស់កូន | Communication and Children's Confidence
47:08 - គាំទ្រកូនៗដោយស្មើភាព | Supporting Every Child Equally
50:41 - ការវិនិយោគលើអនាគតកូន | Investing in Children's Future
52:02 - ដំបូន្មានចុងក្រោយសម្រាប់អាណាព្យាបាល | Final Advice for Parents and Caregivers
53:38 - សារអប់រំ និងការបិទកម្មវិធី | Closing Reflections
វាគ្មិនកិត្តិយស៖
• អ្នកស្រី ហេង ស្រីស | អគ្គនាយិកានៃកសិដ្ឋានរ៉ូបូត
• សម្តេចព្រះត្រ័យរតនាវង្សាចារ្យ ទូច សាទរ | ព្រះរាជាគណៈថ្នាក់ទោ និងជាព្រះមេគណគណៈធម្មយុត្តិកនិកាយរាជធានីភ្នំពេញ
សម្របសម្រួលដោយ៖
• លោក ជិន ថូមីត
កាលវិភាគផ្សាយ៖
• ថ្ងៃព្រហស្បតិ៍ ម៉ោង ៧:០០ យប់ 🔔 នៅលើ YouTube: UNICEF Cambodia
• ថ្ងៃចន្ទ ម៉ោង ៧:០០ យប់ 🔔 នៅលើ Facebook: UNICEF Cambodia
កម្មវិធីផតខាស «កូនយើង» ត្រូវបានផលិតដោយយូនីសេហ្វ ដោយមានការគាំទ្រពីរដ្ឋាភិបាលសហរដ្ឋអាមេរិក និងរដ្ឋាភិបាលអូស្ត្រាលី តាមរយៈក្រសួងការបរទេស និងពាណិជ្ជកម្ម ប្រទេសអូស្រ្តាលី (DFAT)។
* ទស្សនៈ និងបទពិសោធន៍ដែលបានចែករំលែកនៅក្នុងកិច្ចសន្ទនានេះ គឺជាមតិផ្ទាល់ខ្លួនរបស់វាគ្មិនចូលរួម។ យូនីសេហ្វគាំទ្រ និងលើកកម្ពស់វិធីសាស្ត្រវិជ្ជមានក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូន ដោយលើកទឹកចិត្តឱ្យមានការរួមចំណែក និងទទួលខុសត្រូវខ្ពស់ក្នុងការថែទាំកូនរួមគ្នារវាងម្ដាយ ឪពុក រួមទាំងអាណាព្យាបាល ដើម្បីជួយឱ្យកូនៗបានរៀនសូត្រ និងធំដឹងក្តីឡើងក្នុងបរិយាកាសដែលមានសមភាពនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
▶️ ទស្សនាវីដេអូពេញក្នុង Playlist៖ https://youtube.com/playlist?list=PLBI5eSBaGY7l_zXM4Va8A6_RYYzkBmUcC&si=BRCkqThxnIDw7J-h
—
Episode 2: Positive Parenting vs Violent Discipline: what works best? | Kon Yerng Parenting Podcast by UNICEF
"I was disciplined this way, and I turned out fine." 🤔 But is there a better way to teach children right from wrong?
Many of us grew up under strict discipline, and today many parents are still searching for the right balance between guidance and discipline. Join us this week as we discuss positive parenting approaches that help children learn right from wrong without being too strict or too lenient.
Featured Guests:
• Ms. Heng Sreysar | Chief Executive Officer of AI Farm
• His Eminence Samdech Preah Triratanavansacarya Touch Sator | Chief Monk of Phnom Penh Capital City
Host:
• Mr. Chin Thomith
New episodes:
• Thursdays, 7:00 PM 🔔 on UNICEF Cambodia YouTube
• Mondays, 7:00 PM 🔔 on UNICEF Cambodia Facebook
The Kon Yerng (Our Children) Parenting Podcast is produced by UNICEF Cambodia with support from the United States of America and the Australian Government through the Department of Foreign Affairs and Trade (DFAT).
▶️ Watch the full series: https://youtube.com/playlist?list=PLBI5eSBaGY7l_zXM4Va8A6_RYYzkBmUcC&si=BRCkqThxnIDw7J-h
#កូនយើងPodcast #ម៉ាក់ប៉ាឆ្លាតវៃ #Listenable
