អ្វីដែលនាងធ្វើបានជួយក្មេងស្រីជាច្រើនពីការរៀបការវ័យក្មេង | End Child Marriage | Sign Language

អ្វីដែលនាងធ្វើបានជួយក្មេងស្រីជាច្រើនពីការរៀបការវ័យក្មេង | End Child Marriage | Sign Language

[English below] - យឿន និច បានធំដឹងក្តីឡើងនៅក្នុងខេត្តរតនគិរី ដែលជាខេត្តមួយក្នុងប្រទេសកម្ពុជាដែលមានស្រ្តីស្ទើរតែជាងពាក់កណ្តាលបានរៀបការមុនអាយុ ១៨ ឆ្នាំ។ ដោយសារតែធំដឹងក្តីឡើងនៅទីនេះហើយដែលបានធ្វើឱ្យនិចយល់ច្បាស់ថា អាពាហ៍ពិពាហ៍វ័យកុមារបានបំផ្លាញអនាគតក្មេងស្រីក្នុងសហគមន៍របស់នាងបែបណាខ្លះ។ និច ជឿថាក្មេងស្រីគ្រប់រូបគួរតែដឹងថាពួកគេមានជម្រើស និងមានអនាគតវែងឆ្ងាយទៅមុខទៀត មិនមែនមានត្រឹមតែការរៀបការទាំងវ័យក្មេងនោះឡើយ។ ដោយសារតែចង់ឃើញការផ្លាស់ប្តូរ នាងបានលះបង់ពេលវេលាផ្ទាល់ខ្លួនធ្វើជាអ្នកស្ម័គ្រចិត្ត ដើម្បីផ្សព្វផ្សាយការយល់ដឹងពីផលប៉ះពាល់នៃអាពាហ៍ពិពាហ៍វ័យកុមារ លើកទឹកចិត្តក្មេងស្រីៗកុំឱ្យបោះបង់ការសិក្សា និងជួយពួកគេឱ្យចេះសម្រេចចិត្តដោយខ្លួនឯងដើម្បីអនាគត។ ➤ អានរឿងរ៉ាវដែលយូនីសេហ្វបានដកស្រង់អំពីក្មេងស្រីជ្រើសយកការសិក្សាជាជាងការរៀបការ៖ https://unicef.link/46wasYm ➤ អានរបាយការណ៍របស់យូនីសេហ្វអំពីបញ្ហាអាពាហ៍ពិពាហ៍កុមារ អាពាហ៍ពិពាហ៍វ័យក្មេង និងការបង្ខំឱ្យរៀបការនៅក្នុងប្រទេសកម្ពុជា៖ https://unicef.link/4fTiv6Y - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - Yoeurn Nich grew up in Ratanakiri, where nearly half of girls are married before the age of 18, and has seen firsthand how child marriage affects girls in her community. She believes that every girl should know she has choices and a future beyond early marriage. Determined to help create change, she volunteers her personal time to raise awareness about child marriage, encourage girls to stay in school, and support informed decisions about their futures. ➤ Read the story about girls choose school over marriage: https://unicef.link/46wasYm ➤ Read UNICEF's report - Addressing Child, Early and Forced Marriage (CEFM) in Cambodia: https://unicef.link/4fTiv6Y #ShortDocumentary #UNICEFCambodia