ចាន់ រដ្ឋា & យឹម សុធារី | សុខភាពផ្លូវចិត្តកូន និងអាណាព្យាបាល | EP3 កូនយើង Parenting Podcast

ចាន់ រដ្ឋា & យឹម សុធារី | សុខភាពផ្លូវចិត្តកូន និងអាណាព្យាបាល | EP3 កូនយើង Parenting Podcast

សប្តាហ៍ទី៣៖ «ការយល់ដឹងពីសុខភាពផ្លូវចិត្តរបស់កូន និងអាណាព្យាបាល» ពីវេទិកា «កូនយើង» នាំមកជូនដោយយូនីសេហ្វ - 🎙️​«បើប៉ាន់តែរបស់យើងគ្មានទឹក តើយើងអាចចាក់ទឹកឱ្យកូនផឹកដោយរបៀបណា?» ☕️ គ្មានឪពុកម្តាយណាល្អឥតខ្ចោះនោះទេ ។ ប៉ុន្តែអ្វីដែលកូនៗគ្រប់រូបត្រូវការបំផុត គឺការទទួលបានការស្តាប់ ការយល់ចិត្ត និងការគាំទ្រពីមាតាបិតា។ ក្នុងសប្តាហ៍ទី៣នេះ យើងនឹងជជែកពិភាក្សាអំពីសុខភាពផ្លូវចិត្តរបស់កូនៗ និងអាណាព្យាបាល ផលប៉ះពាល់នៃភាពតានតឹងនៅក្នុងផ្ទះ ព្រមទាំងរបៀបបើកចិត្តនិយាយគ្នាក្នុងផ្ទះ ដើម្បីបង្កើតកន្លែងរស់នៅមួយដ៏មានសុវត្ថិភាព និងពោរពេញដោយសុភមង្គល។ ប្រធានបទសំខាន់ៗក្នុងវគ្គនេះ | Topics covered: 00:00 - វគ្គដកស្រង់ | Episode highlight 00:36 - ណែនាំវាគ្មិន និងប្រធានបទ | Meet the guests and today's topic 02:39 - អ្វីជាក្តីសុខបំផុតរបស់ឪពុកម្តាយ? | What brings the greatest joy of being a parent? 03:29 - ធ្វើដូចម្តេចដើម្បីបែងចែកពេលការងារនិងគ្រួសារ? | How do parents balance work and family life? 07:48 - តើឪពុកម្តាយតែងបារម្ភពីអ្វីខ្លះចំពោះកូន? | What worries do parents carry for their children? 12:06 - អ្វីដែលធ្វើឲ្យកូនមានអារម្មណ៍កក់ក្តៅនិងសុវត្ថិភាព? | What makes a child feel safe and loved? 13:14 - តើនរណាជាវីរៈបុរសក្នុងចិត្តកូនៗ? | Who do children see as their heroes? 17:10 - ហេតុអ្វីសុខភាពផ្លូវចិត្តឪពុកម្តាយសំខាន់ខ្លាំង? | Why is parents' mental health so important? 27:19 - ធ្វើដូចម្តេចទើបដឹងថាកូនកំពុងមានវិបត្តិ? | How can parents know when a child is struggling? 28:05 - គួរធ្វើបែបណា បើកូនមិនព្រមបើកចិត្តនិយាយជាមួយ? | What should parents do when children do not open up? 29:35 - គួរធ្វើដូចម្តេច បើកូនមិនព្រមស្តាប់បង្គាប់? | What if children do not listen? 34:00 - របៀបសម្គាល់បញ្ហាសុខភាពផ្លូវចិត្តរបស់កូន | How can parents recognise mental health challenges? 49:20 - ហេតុអ្វីម៉ាក់ប៉ាត្រូវថែរក្សាសុខភាពផ្លូវចិត្តខ្លួនឯង? | Why must parents care for their own mental health? 01:02:15 - សារដាស់តឿនដ៏សំខាន់សម្រាប់គ្រប់គ្រួសារ | What is the one message for families today? វាគ្មិនកិត្តិយស៖ ចាន់ រដ្ឋា | អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន មេនូឡាយហ្វ៍ នៅប្រទេសកម្ពុជា យឹម សុធារី | អ្នកចិត្តសាស្រ្ត និងស្ថាបនិកមជ្ឈមណ្ឌលស្នេហា សម្របសម្រួលដោយ៖ លោក ជិន ថូមីត កម្មវិធីផតខាស «កូនយើង» ត្រូវបានផលិតដោយយូនីសេហ្វ ដោយមានការគាំទ្រពីរដ្ឋាភិបាលសហរដ្ឋអាមេរិក និងរដ្ឋាភិបាលអូស្ត្រាលី តាមរយៈក្រសួងការបរទេស និងពាណិជ្ជកម្ម ប្រទេសអូស្រ្តាលី (DFAT)។ * ទស្សនៈ និងបទពិសោធន៍ដែលបានចែករំលែកនៅក្នុងកិច្ចសន្ទនានេះ គឺជាមតិផ្ទាល់ខ្លួនរបស់វាគ្មិនចូលរួម។ យូនីសេហ្វគាំទ្រ និងលើកកម្ពស់វិធីសាស្ត្រវិជ្ជមានក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូន ដោយលើកទឹកចិត្តឱ្យមានការរួមចំណែក និងទទួលខុសត្រូវខ្ពស់ក្នុងការថែទាំកូនរួមគ្នារវាងម្ដាយ ឪពុក រួមទាំងអាណាព្យាបាល ដើម្បីជួយឱ្យកូនៗបានរៀនសូត្រ និងធំដឹងក្តីឡើងក្នុងបរិយាកាសដែលមានសមភាពនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ▶️ ទស្សនាវីដេអូពេញក្នុង Playlist៖ https://youtube.com/playlist?list=PLBI5eSBaGY7l_zXM4Va8A6_RYYzkBmUcC&si=BRCkqThxnIDw7J-h - 🎙️"If the teapot is empty, how can we pour tea for our children?" ☕️ No parent is perfect. But every child needs to feel heard, understood, and supported. Join us this week as we discuss the challenges parents and children face, how stress and emotions affect the whole family, and why communication may be one of the most important tools for raising happy and healthy children. Featured Guests: Chan Rotha | Chief Executive Officer of Manulife Cambodia Yim Sotheary | Psychologist and SNEHA Founding Director Host: • Mr. Chin Thomith New episodes: • Thursdays, 7:00 PM 🔔 on UNICEF Cambodia YouTube • Mondays, 7:00 PM 🔔 on UNICEF Cambodia Facebook The Kon Yerng (Our Children) Parenting Podcast is produced by UNICEF Cambodia with support from the United States of America and the Australian Government through the Department of Foreign Affairs and Trade (DFAT). ▶️ Watch the full series: https://youtube.com/playlist?list=PLBI5eSBaGY7l_zXM4Va8A6_RYYzkBmUcC&si=BRCkqThxnIDw7J-h Disclaimer: The views and experiences shared in this conversation are those of the individual speakers. UNICEF’s positive parenting approach encourages shared caregiving and responsibility among mothers, fathers, and other caregivers, helping children learn and experience equality in their everyday lives.