Earth Hour Cambodia 2024 Official Video

Earth Hour Cambodia 2024 Official Video

រួបរួមគ្នាដើម្បីអនាគតដ៏បៃតង៖ ទិវាមួយម៉ោងសម្រាប់ភពផែនដី ឆ្នាំ២០២៤ លើកកម្ពស់ភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ! ទិវាមួយម៉ោងសម្រាប់ភពផែនដី ឆ្នាំ២០២៤ បរិយាយពីសារៈសំខាន់ និងទំនាក់ទំនងអំពីសុខដុមរមនារវាងមនុស្ស អាហារ និរន្តរភាព និងធម្មជាតិសម្រាប់ផែនដីយើង។ ចលនាបរិស្ថានពិភពលោកនេះ កំពុងជំរុញឱ្យមានសកម្មភាពវិជ្ជមាននៅទូទាំងប្រទេសកម្ពុជា និងលើសពីនេះ ដោយអំពាវនាវឱ្យមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ។ ស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍ សហគមន៍ យុវជន និងប្រជាជនទាំងអស់សុទ្ធតែមានតួនាទីរៀងៗខ្លួនក្នុងការរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើននូវភាពសុខដុមរមនានៅក្នុងផ្ទះរួមរបស់យើង គឺជាផែនដីមួយនេះ។​ ទាំងអស់គ្នាដើម្បីភាពសុខដុមរមនារវាងមនុស្ស អាហារ និរន្តរភាព និងធម្មជាតិ សម្រាប់ភពផែនដីយើងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន សំដៅធានាកំណើនសេដ្ឋកិច្ចបៃតង និងនិរន្តរភាពបរិស្ថានឆ្ពោះទៅការកសាងឲ្យបាននូវអនាគតមួយដែលមនុស្ស និងធម្មជាតិរួមរស់នៅជាមួយគ្នាដោយសុខដុមជានិរន្តរ៍។ Unite for a Greener Future: Earth Hour Cambodia 2024 Promotes Harmony Between Humans and Nature! Earth Hour Cambodia 2024 is dedicated to promoting harmony between humans, food, sustainability, and nature, nourishing our planet. This global environmental movement is inspiring positive actions across Cambodia and beyond, calling for the participation of all. Governmental bodies, private enterprises, NGOs, development partners, communities, youth, and the public all play crucial roles in fostering safety and harmony within our shared home, Earth. For the betterment of our planet, sustainable development, resilience, and an inclusive environment, let's work towards green economic growth and environmental sustainability. Together, we want to create a future where people and nature live together peacefully forever. #BiggestHourForEarth #MyHourForEarth #EarthHourCambodia #NatureMatters #EarthHour #EarthHour2024​ #ProtectOurPlanet