ផតខាស អ.វ.ត.ក. – ភាគទី៦៖ កិច្ចសន្ទនាអន្តរជំនាន់

ផតខាស អ.វ.ត.ក. – ភាគទី៦៖ កិច្ចសន្ទនាអន្តរជំនាន់

ផតខាស អ.វ.ត.ក. – ភាគទី៦៖ កិច្ចសន្ទនាអន្តរជំនាន់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) មានសេចក្តីសោមនស្សរីករាយក្នុងការផ្សព្វផ្សាយ ភាគទី៦ នៃកម្មវិធីផតខាស អ.វ.ត.ក. ដែលផ្តោតលើប្រធានបទសំខាន់គឺ “កិច្ចសន្ទនាអន្តរជំនាន់”។ នៅក្នុងភាគនេះ លោក ចេក សុខឃីម មន្រ្តីផ្សព្វផ្សាយ នៃ អ.វ.ត.ក. និង លោក ពេជ្រ បញ្ញា អ្នកសម្របសម្រួលគម្រោង នៃអង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) កម្ពុជា បានពិភាក្សាគ្នាអំពីគោលបំណងនៃការរៀបចំកម្មវិធីកិច្ចសន្ទនាអន្តរជំនាន់ ដែលនាំមកនូវការជួបជុំគ្នារវាង ដើមបណ្តឹងរដ្ឋប្បវេណីដែលជាជនរងគ្រោះពីរបបខ្មែរក្រហម និងយុវជនជំនាន់ក្រោយ។ ការសន្ទនានេះជាវេទិកាចែករំលែកពីបទពិសោធផ្ទាល់របស់ជនរងគ្រោះទៅកាន់យុវជន និងការបកស្រាយពីចម្ងល់ផ្សេងៗពីដែលអ្នកជំនាន់បានជួបប្រទះទៅកាន់អ្នកជំនាន់ក្រោយ។ ភាគនេះក៏បានពិភាក្សាផងដែរ អំពី បញ្ហាប្រឈម និងអត្ថប្រយោជន៍នៃការរៀបចំកិច្ចសន្ទនារវាងជំនាន់ ព្រមទាំងតួនាទីសំខាន់របស់ អ្នកជំនាញផ្លូវចិត្ត ក្នុងការគាំទ្រដល់ជនរងគ្រោះ នៅគ្រាពួកគាត់ចែករំលែកពីរឿងរ៉ាវដ៏ឈឺចាប់ក្នុងអតីតកាល។ កម្មវិធីនេះ មានគោលបំណង លើកកម្ពស់ការយល់ដឹង និងជំរុញការចងចាំពីប្រវត្តិសាស្ត្រ និងការយល់ចិត្តគ្នារវាងជំនាន់មួយទៅជំនាន់មួយទៀត ដើម្បីរួមចំណែករក្សាសន្តិភាព យុត្តិធម៌ និងការផ្សះផ្សាជាតិ នៅកម្ពុជា។ 🎧 សូមស្តាប់ភាគទី៦ នៃផតខាស អ.វ.ត.ក. ឥឡូវនេះ។ ------------------------------- ECCC Podcast – Episode 6: Intergenerational Dialogue The Extraordinary Chambers in the Courts of Cambodia (ECCC) is pleased to present Episode 6 of the ECCC Podcast, focusing on the important theme of “Intergenerational Dialogue.” In this episode, Mr. Chek Sokkhim, Outreach Officer at the ECCC, and Mr. Pech Panha, Project Coordinator at the Transcultural Psychosocial Organization (TPO) Cambodia, discuss the objectives of organizing intergenerational dialogue sessions. These sessions bring together Civil Parties—survivors of the Khmer Rouge regime—and younger generations. The discussion serves as a platform for survivors to share their personal experiences with youth, while also addressing questions and reflections from younger participants about the past. The episode further explores the challenges and benefits of facilitating dialogue between generations, as well as the crucial role of mental health professionals in supporting survivors when recounting their traumatic experiences. This initiative aims to promote awareness, preserve historical memory, and foster empathy between generations, contributing to peace, justice, and national reconciliation in Cambodia. 🎧 Listen to Episode 6 of the ECCC Podcast now.