▶
តើសមិទ្ធផលនិងកេរដំណែល របស់ អ.វ.ត.ក. មានអត្ថន័យយ៉ាងណាចំពោះសហគមន៍អន្តរជាតិ?
📢 ការជូនដំណឹង PODCAST ថ្មី! 🇰🇭🇬🇧
តើសមិទ្ធផលនិងកេរដំណែល របស់ អ.វ.ត.ក. មានអត្ថន័យយ៉ាងណាចំពោះសហគមន៍អន្តរជាតិ?ហើយអន្តរជាតិអាចរៀនសូត្របានអ្វីខ្លះពីតុលាការមួយនេះ?
យើងអង្គុយជាមួយ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា សម្រាប់កិច្ចពិភាក្សាដ៏សំខាន់មួយស្តីពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)។
ឯកអគ្គរដ្ឋទូតនឹងចែករំលែកការគាំទ្រដ៏យូរអង្វែងរបស់រដ្ឋាភិបាលចក្រភពអង់គ្លេសចំពោះតុលាការ ការចាប់អារម្មណ៍របស់ឯកឧត្តមផ្ទាល់ចំពោះកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយជាសាធារណៈរបស់ អ.វ.ត.ក. (ដូចជា មជ្ឈមណ្ឌលធនធាន និងរថយន្តក្រុងរបស់ អ.វ.ត.ក.) និងបានជំរុញលើកទឹកចិត្តដល់យុវជនកម្ពុជាក្នុងការសិក្សាស្វែងយល់អំពីមេរៀននៃរបបខ្មែរក្រហម។
សូមទស្សនាការយល់ឃើញរបស់ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា អំពីសមិទ្ធផលនិងកេរដំណែល ព្រមទាំងការអនុវត្តមុខងារសេសសល់របស់អ.វ.ត.ក.។
-----------------------------------------
📢 NEW PODCAST ALERT! 🇰🇭🇬🇧
What does the ECCC's legacy mean to the international community?
We sat down with H.E. Dominic Williams, the British Ambassador to Cambodia, for a vital discussion on the Extraordinary Chambers in the Courts of Cambodia (ECCC).
Ambassador Williams shares the UK Government's long-standing support for the court, his impressions of the ECCC's public outreach efforts (like the ECCC Bus and Resource Centre), and crucial advice for Cambodian youth on preserving the lessons of the Khmer Rouge regime.
Tune in to hear an ambassador’s perspective on the ECCC's achievements and the important work of its residual phase.
#ECCC #KhmerRouge #Cambodia #UKinCambodia #Legacy #Justice #PeaceBuilding #YouthEngagement
