▶
កិច្ចសន្ទនាផ្ដល់ព័ត៌មានត្រឡប់រវាងទីប្រឹក្សាគរុកោសល្យជំនាញ និងទីប្រឹក្សាគរុកោសល្យប្រចាំសាលារៀន
[English below]
សូមជម្រាបសួរ! សូមស្វាគមន៍មកកាន់វីដេអូ ស្ដីពីកិច្ចសន្ទនាផ្ដល់ព័ត៌មានត្រឡប់រវាងទីប្រឹក្សាគរុកោសល្យជំនាញ និងទីប្រឹក្សាគរុកោសល្យប្រចាំសាលារៀន។ វីដេអូនេះបង្កើតឡើង ដើម្បីជួយលោកគ្រូអ្នកគ្រូ ជាពិសេសចំពោះទីប្រឹក្សាគរុកោសល្យជំនាញ និងទីប្រឹក្សាគរុកោសល្យប្រចាំសាលារៀន ដើម្បីជាមូលដ្ឋាននៅក្នុង ការអនុវត្តកិច្ចសន្ទនាផ្ដល់ព័ត៌មានត្រឡប់ឱ្យកាន់តែប្រសើរឡើង។ អ្នកផ្តល់ប្រឹក្យាគរុកោសល្យផ្តល់មតិយោបល់ និងការណែនាំបែបស្ថាបនា សំដៅអភិវឌ្ឍបំណិននិងវិជ្ជាជីវៈ ដោយប្រើជំហានទាំង៦ នៃការផ្តល់ព័ត៌មានត្រឡប់ និងបំណិនជាក់លាក់មួយចំនួន។ ជាទូទៅ ការផ្តល់ព័ត៌មានត្រឡប់ អាចចំណាយពេលចន្លោះពី ១០ទៅ២០នាទី។
Hello! Welcome to this video on a feedback conversation between a Master Mentor and School-Based Early Grade Mentor.
This video has been developed to support teachers, particularly Master Mentors and School-based Early Grade Mentors, by serving as a foundation for improving the practice of conducting effective feedback conversations.
In this session, mentors provide constructive comments and professional guidance aimed at developing teaching skills and professional competencies, following the six steps of feedback and selected specific mentoring skills. A typical session takes 10 to 20 minutes.
